សូមពលរដ្ឋខ្មែរមើលមុខអ្នកចង់ឈ្នះថៃ!

ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91
ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រសាសន៍ថា តាមពិត បើលោក អ៊ុំ សំអាន និយាយថា ចង់ឱ្យថៃឈ្នះទើបត្រឹមត្រូវពីព្រោះតាំងពីថៃផ្តើមឈ្លានពានកម្ពុជាមក លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ឈរនៅខាងថៃ និងការពារប្រយោជន៍ថៃរហូត។ អ្វីៗដែលក្រុមគាត់និយាយនិងធ្វើគឺបម្រើថៃទាំងស្រុង ហើយព្យាយាមបំបែកបំបាក់ខ្មែរ បំបាក់ទឹកចិត្តប្រជាពលរដ្ឋ និងវីរកងទ័ព ហើយមើលងាយជាតិខ្លួនឯងដោយចំហរ។ ប៉ុន្តែ ជាភ័ព្វសំណាងដែលប្រជាពលរដ្ឋខ្មែរមានការយល់ដឹងនិងមានមនសិការស្នេហា ជាតិខ្ពស់ជាងលោក អ៊ុំ សំអាន និងក្រុមរបស់គាត់ឆ្ងាយណាស់។ ដូច្នេះ ពួកគេមិនត្រឹមតែមិនជឿការញុះញង់ប៉ុណ្ណោះទេ តែថែមទាំងនាំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះលោក អ៊ុំ សំអាន និងបក្សពួក។
តាមរយ៖បណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១២ខែតុលានេះ ឯកឧត្តមប៉ែន បូណា បាន្លែងបន្តទៀតថា ឥឡូវនេះ អ្វីៗបង្ហាញច្បាស់ហើយ រឿងព្រំដែនដែលលោក អ៊ុំ សំអាន និយាយគ្មានមូលដ្ឋានអ្វីទាំងអស់ក្រៅពីញុះញង់ឱ្យខ្មែរបាក់ទឹកចិត្ត។ ដល់ពេលសម្តេចធិបតីហៅមកជជែកគ្នារកការពិតដោយតម្លាភាពនៅចំពោះមុខប្រជាពលរដ្ឋជាសាក្សី បែរជាមិនហ៊ាន។ ដើម្បីបិទបាំងភាពកំសាក និងដោយដឹងថា ខ្លូនគ្មានអ្វីមកពន្យល់ប្រជាពលរដ្ឋខ្មែរបានពីព្រោះអ្វីដែលខ្លួននិយាយកន្លងទៅទាំងប៉ុន្មានសុទ្ធតែជាពាក្យភូតកុហក និងព័ត៌មានមិនពិត លោក អ៊ុំ សំអាន ក៏រកលេសរឿងសុវត្ថិភាពដើម្បីគេចវេស ទោះបីជាប្រមុខរាជរដ្ឋាភិបាលប្រកាសធានាសុវត្ថិភាពទាំងស្រុងនិងជាសាធារណៈក៏ដោយ។ កំសាកមិនហ៊ានតទល់ជាមួយអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលជារឿងមួយហើយ តែអ្វីដែលជាការភូតកុហកលើគោកមួយទៀតដោយមិនចេះខ្មាសអៀននោះគឺលោក អ៊ុំ សំអាន អះអាងថា ខ្លួនចង់យក ឈ្នះថៃ ហើយបង្វែរថាសម្តេចធិបតីចង់យកឈ្នះតែខ្មែរគ្នាឯង។ តាមពិត លោក អ៊ុំ សំអាន មិនដែលចង់ឈ្នះថៃទេ តែគាត់ចង់ឱ្យថៃឈ្នះ ទើបគាត់និងក្រុមគាត់ប្រឹងជួយថៃរហូតមក និងប្រឹងវាយប្រហារខ្មែឥតឈប់ឈរ។ តើអំពើដែលលោក អ៊ុំ សំអានក្តី លោក សម រង្ស៊ីក្តី និងក្រុមបក្សពួកគាត់ទាំងប៉ុន្មានដែលបានធ្វើ គឺជាការចង់ឈ្នះថៃ ឬការពារថៃ? រឿងនេះ សូម្បីកូនក្មេងបៀមដៃក៏ដឹងដែរ។ ដូច្នេះ បើលោក អ៊ុំ សំអាន និងក្រុមរបស់គាត់មិនហ៊ានមកជជែកតទល់ជាមួយក្រុមអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលទេ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោកនិងក្រុមរបស់លោកមិនហ៊ានប្រឈមឈមមុខនឹងការពិតឡើយ ហើយចេះត្រឹមតែនិយាយកុហក ភូតភរ និងបានត្រឹមធ្វើជាអ្នកក្លាហាននៅក្រៅរបងតែប៉ុណ្ណោះ៕ ក្សាសិទ្ធដោយ៖សុទ្ធលី
ចូលមើលព័ត៌មានថ្មីៗបន្ថែម

