CEPA បើកលំហបន្ថែមទៀតសម្រាប់កសិផលវៀតណាមនៅលើទីផ្សារ UAE
កសិផលវៀតណាមបានរីកចម្រើនគួរឲ្យចាប់អារម្មណ៍នៅប្រទេសអូស្ត្រាលី ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា រូបភាពឧទាហរណ៍។ CEPA ត្រូវបានវៀតណាម និងអារ៉ាប់រួម ចុះហត្ថលេខានៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេបង្អស់រវាងវៀតណាម និងប្រទេសមួយដែលស្ថិតក្នុងតំបន់ឈូងសមុទ្រពែរ្ស។
កិច្ចព្រមព្រៀងនេះបង្កើតលក្ខខណ្ឌបន្ថែមដើម្បីឱ្យទំនិញ សេវាកម្ម និងសហគ្រាសវៀតណាម អាចចូលទៅកាន់ទីផ្សារ UAE ព្រមទាំងពង្រីកឱកាសតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងបណ្តាទីផ្សារសក្តានុពលផ្សេងទៀត។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម UAE បានប្តេជ្ញាលុបចោលពន្ធគយស្របតាមផែនទីបង្ហាញផ្លូវចំពោះ ៩៩% នៃទំហំទឹកប្រាក់នាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះ។
ប្រសិនបើគិតតាមបន្ទាត់ពន្ធគយ UAE បានបើកចំហ ៩៤,៩% នៃបន្ទាត់ពន្ធគយចំពោះទំនិញវៀតណាម ក្នុងនោះ ៧៤,២% ត្រូវបានលុបចោលភ្លាមៗនៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន ហើយអត្រានេះនឹងកើនឡើងដល់ ៨៩,២% បន្ទាប់ពីការអនុវត្តរយៈពេល ៥ ឆ្នាំ។
ការទាញយកផលប្រយោជន៍ពីភាពអនុគ្រោះពន្ធគយ និងទីផ្សារនាំចេញបន្ត
ចំពោះក្រុមផលិតផលកសិកម្ម និងជលផល ការប្តេជ្ញាកាត់បន្ថយពន្ធគយត្រូវបានរំពឹងថានឹងបង្កើតប្រៀបខ្លាំងបន្ថែមទៀតអំពីតម្លៃ ដែលតាមរយៈនោះ បានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃទំនិញវៀតណាមនៅ UAE។
មុខទំនិញដែលវៀតណាមមានលទ្ធភាពផ្គត់ផ្គង់ រួមមាន គ្រាប់ស្វាយចន្ទី ម្រេច អង្ករ តែ បន្លែផ្លែឈើ ទឹកឃ្មុំ ព្រមទាំងផលិតផលជលផល ដូចជា បង្គាខ្លា ត្រីធូណា និងត្រីប្រា។
លោក Truong Xuan Trung តំណាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅ UAE បានឱ្យដឹងថា វិស័យកសិកម្មមានត្រឹមតែប្រមាណ ០,៨% ប៉ុណ្ណោះ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ UAE ខណៈដែលប្រទេសនេះត្រូវនាំចូលប្រមាណ ៨០% នៃតម្រូវការស្បៀងអាហារ និងចំណីអាហារ ដើម្បីបម្រើការប្រើប្រាស់ក្នុងស្រុក។
ក្រៅពីតម្រូវការនាំចូលយ៉ាងច្រើន UAE នៅតែដើរតួនាទីជាមជ្ឈមណ្ឌលនាំចេញបន្ត បង្កើតលក្ខខណ្ឌឱ្យទំនិញវៀតណាមអាចចូលទៅកាន់ទីផ្សារដទៃទៀតបានបន្ថែម។
លោក Truong Xuan Trung បានឱ្យដឹងថា «UAE គឺជាទីផ្សារមួយដែលទោះបីជាមានចំនួនប្រជាជនតិចក៏ដោយ ប៉ុន្តែជាទីផ្សារធំមួយ។ ហើយតាមពិតទៅ ទីនេះជាទ្វារចំហ ជាទីផ្សារនាំចេញបន្ត ដើម្បីឱ្យផលិតផលរបស់វៀតណាមមិនត្រឹមតែនាំចេញទៅកាន់ទីផ្សារ UAE ប៉ុណ្ណោះទេ ថែមទាំងពីទីនោះ អាចនាំចេញទៅកាន់បណ្តាប្រទេស GCC និងបណ្តាប្រទេសមជ្ឈិមបូព៌ាដទៃទៀត ព្រមទាំងទ្វីបអាហ្វ្រិកផងដែរ»។
យោងតាមលោក លំហឱកាសពី CEPA មិនគួរត្រូវបានសម្លឹងមើលត្រឹមតែសមត្ថភាពបង្កើនបរិមាណនាំចេញប៉ុណ្ណោះទេ។ ចំពោះកសិផលវៀតណាម តម្រូវការដែលសំខាន់ជាងនេះ គឺការលើកកម្ពស់តម្លៃនៅលើផលិតផលនីមួយៗ បង្កើនសមាមាត្រទំនិញកែច្នៃ និងឈានទៅកសាងជំហររឹងមាំជាបណ្តើរៗនៅក្នុងប្រព័ន្ធចែកចាយ។
បង្កើនការកែច្នៃស៊ីជម្រៅ ឆ្លើយតបតាមតម្រូវការ Halal
តាមទស្សនវិស័យរបស់សហគ្រាស លោកស្រី Ba Thi Nguyet Thu នាយិកាមជ្ឈមណ្ឌលជំរុញ និងបទពិសោធន៍ HalalViet បានយល់ឃើញថា តម្រូវការចំពោះផលិតផលកែច្នៃស៊ីជម្រៅនៅលើទីផ្សារ Halal នៅតែមានទំហំធំ ប៉ុន្តែសហគ្រាសវៀតណាមចាំបាច់ត្រូវបន្តបំពេញបន្ថែមនូវលទ្ធភាពឆ្លើយតបតាមស្តង់ដារជាក់លាក់នៃទីផ្សារនីមួយៗ ក្នុងនោះមាន UAE។
ចំពោះកសិផលឆៅមួយចំនួន ការឆ្លើយតបតាមតម្រូវការ Halal អាចនឹងមានភាពងាយស្រួលជាង។ ទន្ទឹមនឹងនោះ ផលិតផលដែលឆ្លងកាត់ដំណាក់កាលកែច្នៃជាច្រើន ត្រូវតែឆ្លើយតបតាមតម្រូវការដ៏ស្មុគស្មាញជាង អំពីវត្ថុធាតុដើម សារធាតុបន្ថែម នីតិវិធីផលិតកម្ម និងការបញ្ជាក់ទទួលស្គាល់គុណភាព។
បច្ចុប្បន្ន ប្រភពវត្ថុធាតុដើមដែលឆ្លើយតបតាមតម្រូវការ Halal នៅវៀតណាមនៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យសហគ្រាសមួយចំនួនត្រូវស្វែងរកប្រភពពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដើម្បីបម្រើឱ្យផលិតកម្ម។
យោងតាមលោកស្រី Ba Thi Nguyet Thu នេះក៏ជាចន្លោះទីផ្សារដែលអាចបន្តអភិវឌ្ឍនៅក្នុងស្រុកផងដែរ។ នៅពេលដែលតម្រូវការនាំចេញផលិតផលកែច្នៃទៅកាន់ UAE និងបណ្តាទីផ្សារឥស្លាមកើនឡើង ការកសាងប្រភពវត្ថុធាតុដើមសមស្រប ការអភិវឌ្ឍឧស្សាហកម្មកែច្នៃ និងសេវាកម្មគាំទ្រនានា នឹងជួយឱ្យសហគ្រាសកាន់តែមានភាពម្ចាស់ការ និងបង្កើនតម្លៃបន្ថែមដែលបង្កើតឡើងនៅវៀតណាម។
ក្រៅពីស្តង់ដារ និងវិញ្ញាបនបត្របញ្ជាក់ សហគ្រាសចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើក្បួនច្បាប់ស្តីពីប្រភពដើមទំនិញ ដើម្បីទទួលបានការអនុគ្រោះពន្ធគយពី CEPA។
ប្រកាសលេខ ២៤/២០២៦/TT-BCT របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានកំណត់អំពីលក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រភពដើម ក្បួនច្បាប់ជាក់លាក់សម្រាប់មុខទំនិញនីមួយៗ ការបូកសរុប កម្រិតកំណត់នៃភាពបត់បែន ការបញ្ជាក់ និងការត្រួតពិនិត្យប្រភពដើមទំនិញ។
ការក្តាប់ជាប់នូវបទប្បញ្ញត្តិទាំងនេះមានអត្ថន័យពិសេសចំពោះផលិតផលកែច្នៃដែលប្រើប្រាស់វត្ថុធាតុដើមច្រើនប្រភេទ ពីព្រោះរចនាសម្ព័ន្ធធាតុចូលអាចជះឥទ្ធិពលផ្ទាល់ដល់លទ្ធភាពឆ្លើយតបតាមក្បួនច្បាប់ស្តីពីប្រភពដើមទំនិញនៃកិច្ចព្រមព្រៀង។
ហេតុដូច្នេះហើយ ការលើកកម្ពស់សមាមាត្រទំនិញកែច្នៃស៊ីជម្រៅ មិនត្រឹមតែជាការបន្ថែមដំណាក់កាលផលិតកម្មប៉ុណ្ណោះទេ។ សហគ្រាសចាំបាច់ត្រូវគិតគូរក្នុងពេលដំណាលគ្នាអំពីប្រភពវត្ថុធាតុដើម ប្រភពដើមទំនិញ ស្តង់ដារ វិញ្ញាបនបត្របញ្ជាក់ ការវេចខ្ចប់ និងតម្រូវការទីផ្សារ តាំងពីដំណាក់កាលអភិវឌ្ឍផលិតផលមកម្ល៉េះ។
លំហឱកាសពី CEPA នឹងត្រូវបានទាញយកផលប្រយោជន៍កាន់តែមានប្រសិទ្ធភាព នៅពេលដែលការអនុគ្រោះពន្ធគយដើរទន្ទឹមគ្នាជាមួយនឹងសមត្ថភាពកែច្នៃ ការត្រួតពិនិត្យគុណភាព និងលទ្ធភាពនៃការសម្របខ្លួនទៅនឹងតម្រូវការនានានៃទីផ្សារ UAE៕
ឱកាសសម្រាប់កសិផលវៀតណាម ជ្រៀតចូលទីផ្សារ EU តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន នាបច្ចុប្បន្ន ថ្វីត្បិតតែបរិមាណនៃការជួញដូរពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) នៅតែមិនទាន់បានខ្ពស់ក៏ដោយ ប៉ុន្តែនារយៈពេលកន្លងទៅ បណ្ដាសហគ្រាសវៀតណាមទទួលបានជោគជ័យនៅពេលចាប់ផ្តើមបង្កើតគំរូធ្វើអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិកឆ្លង ដែនរបស់ខ្លួននៅលើទីផ្សារនេះ។
សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានទទួលជួបលោក Renzo Piraccini ប្រធានក្រុមហ៊ុន CESENA FIERA ដែលជាអង្គភាពរៀបចំការតាំងពិព័រណ៍ Macfrut ដើម្បីត្រៀមរៀបចំផែនការសម្រាប់វៀតណាម ចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២៣។
The full article is being collected. Available text is shown for now.