Back

អគ្គនាយករងក្រសួងរ៉ែ និងថាមពល លោក ម៉ក់ សុភ័ក្ដ្រា ត្រូវឃាត់ខ្លួនក្រោយផ្ទុះអាវុធដេញតាមប្រពន្ធ បណ្តាលឱ្យត្រូវកូនប្រុសបង្កើតរងរបួស

Story illustration

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល បន្ទាប់ពីករណីផ្ទុះអាវុធមួយបានកើតឡើងកាលពីវេលាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបណ្តាលឱ្យគ្រាប់ផ្លាតត្រូវកូនប្រុសបង្កើតរងរបួសធ្ងន់ធ្ងរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តដេញតាមរថយន្តរបស់ភរិយាខ្លួន ដោយសារមានការសង្ស័យថា ភរិយាកំពុងដឹកបុរសម្នាក់ផ្សេងទៀត។ ក្នុងពេលដេញតាមស្ទាក់ឃាត់នោះ ដោយសារកំហឹងខឹងសម្បារខ្លាំងពេក លោកបានដកកាំភ្លើងបាញ់គំរាម ប៉ុន្តែគ្រាប់កាំភ្លើងបានផ្លាតទៅត្រូវកូនប្រុសបង្កើតដែលស្ថិតក្នុងហេតុការណ៍នោះបណ្តាលឱ្យរងរបួសតែម្តង(រងរបួសត្រង់ពោះ)។

ទោះបីជាយ៉ាងណាក៏ដោយ ពេលកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ គឺមិនបានឃើញវត្តមានរបស់ភរិយា និងបុរសរងការសង្ស័យនោះឡើយ។ បច្ចុប្បន្ន លោក ម៉ក់ សុភ័ក្ដ្រា ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានផ្សាយជូនបន្តទៀត នៅពេលទទួលបានរបាយការណ៍ជាផ្លូវការពីសមត្ថកិច្ចជំនាញ។

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.