Back

គ្រូ​ Shanghai ចាត់ទុកស្វាយរៀង គឺជាក្រុមខ្លាំង ពិសេសការប្រជែង​កាយសម្បទា​ ការដាក់សម្ពាធ​ ល្បឿនលឿន និងការវាយបកដ៏មានគុណភាព

លោក Vladan Milojevic គ្រូបង្វឹកក្រុម Shanghai Shenhua FC ​បានចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំង ពិសេសការប្រជែងកាយសម្បទាខ្លាំង ការដាក់សម្ពាធខ្លាំង ល្បឿនលឿន និងការវាយបកដ៏មានគុណភាព។ ដូច្នេះការប្រកួតនារាត្រីនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមលោកបានផ្ដោតខ្លាំង ដើម្បីធ្វើយ៉ាងណាប្រកួតប្រជែង និងស្វែងរកលទ្ធផលល្អត្រឡប់ទៅផ្ទះវិញ ទោះបីក្រុមលោកមិនសូវមានពេលវេលាសម្រាកគ្រប់គ្រាន់ ក៏ដូចជាត្រូវលេងចំពោះមុខអ្នកគាំទ្រកម្ពុជាដ៏ច្រើនយ៉ាងណាក៏ដោយ។

ជាចុងក្រោយលោក Vladan Milojevic បានសម្ដែងការភ្ញាក់ផ្អើលចំពោះពហុកីឡដ្ឋានជាតិមរតកតេជោរបស់កម្ពុជា ពេលជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៧៖១៥នាទីយប់​ នេះ នៅក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champions League Two (ACL2) 2026/27 ពូល G។

សូមជម្រាបថា ក្រុម Shanghai Shenhua FC កំពុងមាន ៣ពិន្ទុក្នុងដៃ បន្ទាប់ពីយកឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ២-១ កាលពីថ្មីៗ ខណៈ​ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង​មិន​ទាន់​មាន​ពិន្ទុ​ក្នុង​ពូល​នៅ​ឡើយ​ទេ​បន្ទាប់​ពី​ប្រកួត​បើក​ឆាក​ទី១​ ចាញ់​ក្រុម​ជប៉ុន​ Machida​ ដោយ​លទ្ធផល​ ២-០​ ៕

The post គ្រូ​ Shanghai ចាត់ទុកស្វាយរៀង គឺជាក្រុមខ្លាំង ពិសេសការប្រជែង​កាយសម្បទា​ ការដាក់សម្ពាធ​ ល្បឿនលឿន និងការវាយបកដ៏មានគុណភាព appeared first on Phnom Penh Thmey .

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.