ACL2 ៖ ព្រះខ័នរាជ ស្មើជាមួយក្រុមភ្ញៀវ Shanghai ខណៈភ្នំពេញក្រោន យកឈ្នះក្រុមខ្លាំងកូរ៉េខាងត្បូងដល់ផ្ទះ
ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ធ្វើបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Shanghai Shenhua FC របស់ចិន ដោយលទ្ធផល ០-០ ក្នុងជំនួបជើងទី២ ពូល G នៃពានរង្វាន់ AFC Champions League Two 2026/27 នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។
លទ្ធផលស្មើនេះបានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង ឈរលេខ៣ ក្នុងពូល ដោយរកបាន១ពិន្ទុ ក្រោយឆ្លងកាត់២ប្រកួត ខណៈក្រុម Machida ឈរលេខ១ មាន៦ពិន្ទុ និង ក្រុម Shanghai Shenhua ឈរលេខ២ មាន៤ពិន្ទុ និងក្រុម Tampines Rover ឈរបាតតារាងគ្មានពិន្ទុរាប់។
ចំណែក ភ្នំពេញក្រោន ទទួលបានជ័យជម្នះលើក្រុមខ្លាំង Gangwon FC ដោយលទ្ធផល ២-១ ដល់ទឹកដីកូរ៉េខាងត្បូង ដើម្បីទទួលបាន ៣ ពិន្ទុបន្ថែមដ៏សំខាន់ហើយមានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គបន្តទៀត។
គិតត្រពេលនេះ ភ្នំពេញក្រោន បន្តឈរលើកំពូលតារាងពូល H ដោយឆ្លងកាត់២ប្រកួត មាន៦ពិន្ទុ ខណៈក្រុម Kitchee SC ឈរលេខ២មាន២ពិន្ទុ ក្រុម Kuching City ឈរលេខ៣ មាន១ពិន្ទុ និងក្រុម Gangwon ឈរបាតតារាងមាន១ពិន្ទុ៕
The post ACL2 ៖ ព្រះខ័នរាជ ស្មើជាមួយក្រុមភ្ញៀវ Shanghai ខណៈភ្នំពេញក្រោន យកឈ្នះក្រុមខ្លាំងកូរ៉េខាងត្បូងដល់ផ្ទះ appeared first on Phnom Penh Thmey .
The full article is being collected. Available text is shown for now.