Back

រុស្ស៊ី-អ៊ុយក្រែន ចាប់ផ្ដើមវាយប្រហារខ្លាំងរៀងខ្លួនលើទីតាំងប្រេង និងថាមពល លែងស្ដាប់បញ្ជា ត្រាំ

ការវាយប្រហារសងសឹកគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនលើទីតាំងសំខាន់ៗដូចជាប្រេង និងរោងចក្រថាមពលនៅតែបន្តយ៉ាងគ្រោះថ្នាក់, បើទោះបីជាមានការអំពាវនាវម្ដងហើយម្ដងទៀតពីសំណាក់មេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ និងការព្រមានផ្សេងៗឱ្យជៀសវាងទីតាំងទាំងអស់នោះក៏ដោយ។

កាលពីយប់ថ្ងៃព្រហស្បតិ៍, អាជ្ញាធររុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថាបើកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងខ្លួនមួយកន្លែង បន្ទាប់ពីលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ហៅការអំពាវនាវ និងទទូចរបស់លោក ត្រាំ ថាលែងមានប្រសិទ្ធភាព។

យោងតាមលោក ហ្សេលេនស្គី, អ៊ុយក្រែន បានបង្កើនការវាយប្រហាររយៈពេល ៣ ថ្ងៃមកហើយ ដើម្បីជាការឆ្លើយតបទៅនឹងការបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ក្រុងគៀវពីសំណាក់រុស្ស៊ី។

សហរដ្ឋអាមេរិក បានបញ្ឈប់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ដើម្បីដាក់សម្ពាធទីក្រុងគៀវឱ្យបញ្ចប់ការវាយប្រហារ ប៉ុន្តែប្រភពពីការពារជាតិអ៊ុយក្រែន អះអាងថា ប្រព័ន្ធ Starlink ដំណើរការឡើងវិញហើយ។

យោធាអ៊ុយក្រែន បានឱ្យដឹងថា សេវាកម្មយោធា Starlink គឺ Starshield ត្រូវបានស្តារប្រព័ន្ធឡើងវិញ ទោះបីជាវានៅតែមិនច្បាស់ថានឹងត្រូវកាត់ផ្ដាច់ជាថ្មីនៅពេលណាក៏ដោយ។ យោធាអ៊ុយក្រែន បានពឹងផ្អែកលើប្រព័ន្ធ Starlink ក្នុងការទំនាក់ទំនង ក៏ដូចជាបញ្ជាយន្តហោះចម្បាំង ខណៈកាលពីពេលថ្មីៗនេះ មានបញ្ហាលើប្រព័ន្ធនេះដែលធ្វើឱ្យការបញ្ជារអាក់រអួល ហើយខ្លះលែងដំណើរការតែម្ដង។

ក្រុមអ្នកបញ្ជា បានកត់សម្គាល់ឃើញថា ការបញ្ជាយន្តហោះគ្មានមនុស្សបើកមានភាពរអាក់រអួល និងដំណើរយឺតជាងមុន ហើយមិនអាចហោះក្នុងល្បឿនលឿននោះទេ។

យោងតាមប្រភពព័ត៌មាន បានកត់សម្គាល់ថា ដោយសារតែបញ្ហានេះកើតឡើងធ្វើឱ្យរដ្ឋាភិបាលអ៊ុយក្រែន បង្ខំចិត្តលុបចោលផែនការវាយប្រហារមួយចំនួន។

គួរបញ្ជាក់ថា ស្ថានភាពសម្រាប់ប្រទេសអ៊ុយក្រែន អាចនឹងកាន់តែអាក្រក់ទៅៗដោយសារតែលទ្ធភាពនៃការផ្អាកការផ្ដល់ព័ត៌មានចារកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលនឹងធ្វើឱ្យទីក្រុងគៀវ បាត់បង់លទ្ធភាពក្នុងការទប់ទល់នឹងការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី៕

ដោយ៖ ពេជ្រ

The post រុស្ស៊ី-អ៊ុយក្រែន ចាប់ផ្ដើមវាយប្រហារខ្លាំងរៀងខ្លួនលើទីតាំងប្រេង និងថាមពល លែងស្ដាប់បញ្ជា ត្រាំ appeared first on Phnom Penh Thmey .

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.