Back

ក្រោយចប់ការប្រកួត លោក​ McConkey ​ថាជារួម យើងធ្វើបានល្អច្រើន គ្រាន់តែ​ខ្វះខាត​ការបញ្ចប់ទី

លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយ​ប្រកួតស្មើក្រុម Shanghai Shenhua FC ថា ការប្រកួតនេះ បើនិយាយជារួម យើងធ្វើបានល្អច្រើន ពិសេសនៅតង់ទី២ យើងគ្រប់គ្រងបាល់បានច្រើន គ្រាន់តែមានការខ្វះខាតលើការបញ្ចប់ទី។ ប៉ុន្ដែយើងអត់សប្បាយរីករាយទេ ព្រោះយើងគួរតែទទួលបាន ៣ពិន្ទុក្នុងការប្រកួតថ្ងៃនេះ។​

សម្រាប់ការប្រកួតយប់មិញក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ធ្វើបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Shan​g​hai​ Shenhua FC របស់ចិន ដោយលទ្ធផល ០-០ ក្នុងជំនួបជើងទី២ ពូល G នៃពានរង្វាន់ AFC Champions League Two 2026/27 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ​។

លទ្ធផលស្មើនេះបានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង ឈរលេខ៣ ក្នុងពូល ដោយរកបាន១ពិន្ទុ ក្រោយឆ្លងកាត់២ប្រកួត ខណៈក្រុម ​Machida​ ឈរលេខ១ ​មាន៦ពិន្ទុ និង ក្រុម Shan​g​hai​ Shenhua ឈរលេខ២ មាន៤ពិន្ទុ ​និងក្រុម​ Tampines Rover ឈរបាតតារាងគ្មានពិន្ទុរាប់៕

The post ក្រោយចប់ការប្រកួត លោក​ McConkey ​ថាជារួម យើងធ្វើបានល្អច្រើន គ្រាន់តែ​ខ្វះខាត​ការបញ្ចប់ទី appeared first on Phnom Penh Thmey .

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.