អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាព សម្ភោធសាលាភាសាកូរ៉េ នៃសាលាអន្តរជាតិ ហាឆាន់ខាំ
បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ អញ្ជើញ ជាអធិបតី ភាព កាត់ខ្សែបូណ៌ បើកសម្ភោធសាលាភាសារកូរ៉េ នៃសាលាអន្តរជាតិ ហាឆាន់ខាំ ដែលមានទីតាំងធនាគារ ABA ចាស់ ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ពិធីនេះក៏មានចូលរួមពី លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក គីម សុខឧត្តម ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ ហាឆាន់ខាំ លោកស្រី គីម សុជាតា នាយិកាសាលាភាសារកូរ៉េ នៃសាលាអន្តរជាតិហាឆាន់ខាំ រួមនឹងភ្ញៀវកិត្តិយស នៃសាលាភាសារកូរ៉េ ហាឆាន់ខាំ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស បានចូលរួម នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ។
ថ្លែងនាឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា សាលាដែលកំពុងដាក់សម្ពោធនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ប្រទេសកូរ៉េ ដែលបានជួយគាំទ្រដល់វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ហើយក៏ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ដល់វិស័យនេះឱ្យកាន់តែមានភាពល្អប្រសើរ។
ហេីយក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏ដូចបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្ដម មានការសាទរចំពោះសមិទ្ធផលសាលាភាសារកូរ៉េ ដែលជាផ្នែកមួយជួយឱ្យវិស័យអប់រំកាន់តែមានភាពងាយស្រួល និងមានលក្ខណៈកាន់តែទូលំទូលាយលើការងារទំនាក់ទំនងផ្នែកភាសារបរទេស ឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពល ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូ យកចិត្តទុកដាក់លើវិស័យអប់រំ ដែលជាបញ្ហាអាទិភាព ជាពិសេសប្រព័ន្ធសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ៕
The post អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាព សម្ភោធសាលាភាសាកូរ៉េ នៃសាលាអន្តរជាតិ ហាឆាន់ខាំ appeared first on Phnom Penh Thmey .
The full article is being collected. Available text is shown for now.