Back

EU សម្លឹងរ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

សហភាពអឺរ៉ុប (EU) កំពុងស្វែងរកការផ្គត់ផ្គង់រ៉ែសំខាន់ៗបន្ថែមពីវៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ខណៈការរឹតបន្តឹងការនាំចេញរបស់ចិនកំពុងបង្កហានិភ័យដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់អឺរ៉ុប។ នេះបើយោងតាមឯកសារផ្ទៃក្នុងរបស់ EU ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាន​ឃើញ និងរាយការណ៍កាលពីថ្ងៃពុធ។

ឯកសារដែលរៀបចំឡើងដោយគណៈប្រតិភូ EU ប្រចាំទីក្រុងហាណូយ ក្នុងខែមិថុនា ឆ្នាំ២០២៦ បានសង្កត់ធ្ងន់ថា EU មិនគួរមើលរំលងវៀតណាមក្នុងនាមជាប្រភពផ្គត់ផ្គង់រ៉ែសំខាន់ៗនោះទេ ជាពិសេសរ៉ែ​កម្រ ​តង់ស្តែន (Tungsten) អង់ទីម៉ូន (antimony) ប៊ីស្មុត (bismuth) និង បុកស៊ីត​ (bauxite) ដែលមានតម្រូវការខ្ពស់សម្រាប់ឧស្សាហកម្ម និងវិស័យការពារជាតិ។

ឯកសារដដែល​បានលើកឡើងថា៖ «ដោយសារអឺរ៉ុបត្រូវការពង្រឹងសមត្ថភាពការពារជាតិ និងកាត់បន្ថយហានិភ័យឱ្យបានលឿនតាមដែលអាចធ្វើទៅបាន EU មិនអាចមានលទ្ធភាពមើលរំលងវៀតណាម ដែលជាប្រភពផ្គត់ផ្គង់រ៉ែសំខាន់ៗដ៏មានសក្តានុពលនោះទេ»។

វៀតណាមមានធនធានរ៉ែសំខាន់ៗជាច្រើន រួមមាន តង់ស្តែន រ៉ែ​កម្រ អង់ទីម៉ូន ប៊ីស្មុត និងបុកស៊ីត។ រ៉ែទាំងនេះមានសារៈសំខាន់សម្រាប់ការផលិតបច្ចេកវិទ្យា ឧស្សាហកម្ម និងសម្ភារការពារជាតិ។ បច្ចុប្បន្ន ការនាំចេញរ៉ែពីវៀតណាមទៅកាន់ EU ភាគច្រើនមានតែ​តង់ស្តែន និងអង់ទីម៉ូន។

ឯកសាររបស់ EU បានស្នើឱ្យផ្តល់ប្រាក់កម្ចី ជំនួយហិរញ្ញវត្ថុ ជំនួយបច្ចេកទេស និងការធានាឥណទាននាំចេញ ដើម្បីគាំទ្រគម្រោងរ៉ែសំខាន់ៗនៅវៀតណាម រួមទាំងការកែលម្អការកំណត់ទីតាំង និងការវាយតម្លៃធនធានរ៉ែឱ្យបានត្រឹមត្រូវជាងមុន។ EU ក៏ព្រួយបារម្ភផងដែរថា ការប្រកួតប្រជែងពីប្រទេសដៃគូផ្សេងទៀតអាចធ្វើឱ្យការផ្គត់ផ្គង់រ៉ែទៅកាន់អឺរ៉ុបរងផលប៉ះពាល់។

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានឱ្យដឹងថា៖ «គណៈកម្មការអឺរ៉ុបកំពុងវាយតម្លៃសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយវៀតណាម ក្នុងវិស័យវត្ថុធាតុដើមសំខាន់ៗ»។

បញ្ហានេះអាចក្លាយជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សារវាងមេដឹកនាំ EU និងលោក តូ ឡឹម មេដឹកនាំវៀតណាម ដែលរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងព្រុចសែលនៅសប្តាហ៍ក្រោយ។ មន្ត្រីចំនួន ​៤​ រូបមកពីអឺរ៉ុប និងវៀតណាមបានប្រាប់រ៉យទ័រថា កិច្ចប្រជុំជាមួយមេដឹកនាំ EU គ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ប៉ុន្តែដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

ទោះជាយ៉ាងណា ការពង្រឹងកិច្ចសហប្រតិបត្តិការ​នៅតែមានបញ្ហាប្រឈម ដូចជា ភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិ ការជ្រៀតចូលរបស់ចិនក្នុងវិស័យរ៉ែវៀតណាម និងលក្ខខណ្ឌតម្រូវឱ្យផ្ទេរបច្ចេកវិទ្យា។ បច្ចុប្បន្ន វៀតណាមក៏មិនទាន់ស្ថិតក្នុងចំណោមដៃគូយុទ្ធសាស្ត្រទាំង ១៦ របស់ EU ក្នុងវិស័យវត្ថុធាតុដើមសំខាន់ៗដែរ៕

The post EU សម្លឹងរ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន appeared first on Kampuchea Thmey Daily .

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.