Back

ថៃ កំពុងតាមដាន ករណីជនជាតិខ្លួន ៩នាក់ ត្រូវប៉ូលិសហុងកុង ចាប់បាន ពាក់ព័ន្ធបណ្តាញជួញដូរផ្លូវភេទ ឆ្លងដែន

ប្រទេសថៃ កំពុងតាមដានយ៉ាងដិតដល់ នូវករណីជនជាតិខ្លួន ៩នាក់ ស្ថិតក្នុងចំណោមមនុស្ស ១៦នាក់ដែលត្រូវចាប់បាន នៅទីក្រុងហុងកុង ក្នុងប្រតិបត្តិការ បំបែកសម្បុក នៃបណ្តាញជួញដូរផ្លូវភេទឆ្លងដែនមួយ។

(រូប៖ ប៉ូលិសហុងកុង)

អ្នកនាំពាក្យរង នៃស្នងការដ្ឋាននគរបាលជាតិថៃ លោក Song-ek Patcharawit ត្រូវបានដកស្រង់សម្តីដោយ Khaosod ដែលថ្លែងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា កងកម្លាំងនគរបាលហុងកុង បានបញ្ជាក់ពីព័ត៌មានលម្អិតជុំវិញប្រតិបត្តិការបង្ក្រាប ការចាប់ខ្លួន និងវត្ថុតាង ដែលត្រូវបានដកហូត ក្នុងអំឡុងពេលស៊ើបអង្កេត ហើយនគរបាលថៃ នឹងបន្តចែករំលែកព័ត៌មានជាមួយអាជ្ញាធរហុងកុង ដោយផ្តោតជាសំខាន់ លើតួនាទីរបស់បុគ្គលពាក់ព័ន្ធ និងខ្សែរយៈលំហូរហិរញ្ញវត្ថុដែលមានទំនាក់ទំនងមកកាន់ប្រទេសថៃ។

លោកបន្តថា ការស៊ើបអង្កេតនេះ មានគោលបំណងកំណត់អត្តសញ្ញាណ និងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនសង្ស័យ ដែលជាបក្សពួកកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសថៃ។

(រូប៖ ប៉ូលិសហុងកុង)

សូមជម្រាបថា នៅក្នុងប្រតិបត្តិការបង្ក្រាប កាលពីថ្ងៃទី ៨ និង ៩ ខែតុលា, ប៉ូលិសហុងកុង បានបំបែកបណ្តាញនេះ ដោយស៊ើបអង្កេតរកឃើញថា ក្រុមមេខ្យល់ បានកំណត់គោលដៅលើស្ត្រីជនជាតិថៃ ដោ​យល្បួងពួកគេ ហើយរៀបចំការធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ថែមទាំងរ៉ាប់រងថ្លៃស៊ីចាយ និងស្នាក់នៅផងដែរ ដើម្បីជួបអតិថិជន។

តាមការផ្សាយរបស់ South China Morning Post , ក្រុមមេខ្យល់ បានប្រើប្រាស់ Group Chat នៃកម្មវិធី Telegram ដើម្បីផ្សាយពាណិជ្ជកម្មសេវាផ្លូវភេទ ខណៈសកម្មភាព ភាគច្រើនគឺធ្វើឡើងនៅសណ្ឋាគារ ស្ថិតក្នុងតំបន់ Tsim Sha Tsui (ជីម សាចូយ) ដែលជាតំបន់ពាណិជ្ជកម្មដ៏មមាញឹក របស់ទីក្រុងហុងកុង។

(រូប៖ ប៉ូលិសហុងកុង)

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ខ្លួនមេខ្យល់បង្គោល ៤ នាក់ (ជនជាតិហុងកុង ៣ នាក់ និងថៃ ១ នាក់) ក្រោមបទចោទប្រកាន់ជួញដូរមនុស្ស និងលាងលុយ ព្រមទាំងដកហូត និងបង្កកប្រាក់ប្រមាណ ១៨លានដុល្លារហុងកុង ស្មើនឹងជិត ២លាន ៣០ម៉ឺនដុល្លារអាមេរិក។

ចំណែក ស្ត្រីជនជាតិថៃចំនួន ៩ នាក់ ដែលត្រូវចាប់បាន ពាក់ព័ន្ធករណីនេះ គឺមានអាយុចន្លោះពី ១៩ ដល់ ៣៣ ឆ្នាំ ខណៈទីក្រុងបាងកក ក៏កំពុងស៊ើបអង្កេត និងបន្តតាមដាន៕

អត្ថបទ៖ សុវណ្ណ

ថៃ បង្ក្រាប Scam ទ្រង់ទ្រាយធំ ​ចាប់បាន Scammer ៣៩នាក់ តែសឹងទាំងអស់ គឺជាជនជាតិខ្លួនឯង

The post ថៃ កំពុងតាមដាន ករណីជនជាតិខ្លួន ៩នាក់ ត្រូវប៉ូលិសហុងកុង ចាប់បាន ពាក់ព័ន្ធបណ្តាញជួញដូរផ្លូវភេទ ឆ្លងដែន appeared first on Kampuchea Thmey Daily .

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.