Back

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដកហូតម៉ូតូ៧គ្រឿងពាក់ព័ន្ធករណីគ្រឿងញៀន និងចោរកម្ម

នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះស៊ើបអង្កេត និងបង្ក្រាបពាក់ព័ន្ធករណីការប្រើប្រាស់សារធាតុញៀន អំពើលួច និងទទួលផលចោរកម្ម នៅចំណុចផ្ទះជនសង្ស័យម្នាក់ ស្ថិតក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី អុឹម សឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុករលាប្អៀរ និងលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូចំនួន ៧គ្រឿង ទូរស័ព្ទដៃ ២០គ្រឿង កាំភ្លើងខ្យល់ ២ដើម ដាវ ១ដើម ពូថៅ ១ កាំបិត ១ រណារយន្ត ១គ្រឿង ឧបករណ៍ និងសម្ភារផ្សេងៗទៀត ព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធីតាមច្បាប់៕

អត្ថបទ៖ ស៊ីត្ថា

The post អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដកហូតម៉ូតូ៧គ្រឿងពាក់ព័ន្ធករណីគ្រឿងញៀន និងចោរកម្ម appeared first on Kampuchea Thmey Daily .

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.