← globalread.info

Kampuchea Thmey Daily · · 0 views

Share this story

ទីបំផុត រកឃើញ ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ពានសម្តេចតេជោ ហ៊ុន សែន លើក​ទី​២០

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៦/២៧ ថ្នាក់ខេត្ត បានរកឃើញក្រុមទាំង ៤ ដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

ក្រុមទាំង ៤ ដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត រួមមាន ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ក្រុមបាល់ទាត់ខេត្តកោះកុង ក្រុមបាល់ទាត់ខេត្តព្រះសីហនុ និងក្រុមបាត់ដំបង យូណៃធីត។

មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាត់ដំបង យូណៃធីត បានយកឈ្នះក្រុមខេត្តស្ទឹងត្រែងទាំងពីរជើង ដោយលទ្ធផលសរុប ៩-២។ ចំណែកក្រុមខេត្តត្បូងឃ្មុំវិញ ក៏ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្រុមខេត្តកំពង់ស្ពឺក្នុងលទ្ធផលសរុប ១៥-៣។

ក្រុមពីរទៀតបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងប្រផុតប្រផើយ។ ក្រុមខេត្តកោះកុងបានយកឈ្នះក្រុមខេត្តបន្ទាយមានជ័យទាំងពីរជើង ដោយលទ្ធផលសរុប ៣-២។ ចំណែកក្រុមខេត្តព្រះសីហនុបានយកឈ្នះក្រុមខេត្តកណ្តាលដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៥-៣ បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ការប្រកួតទាំងពីរជើងដោយលទ្ធផលសរុបស្មើគ្នា ៥-៥។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាត់ដំបង យូណៃធីត ត្រូវជួបក្រុមខេត្តកោះកុង ខណៈក្រុមខេត្តត្បូងឃ្មុំត្រូវជួបក្រុមខេត្តព្រះសីហនុ៕

អត្ថបទ៖ វិរបុត្រ

The post ទីបំផុត រកឃើញ ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ពានសម្តេចតេជោ ហ៊ុន សែន លើក​ទី​២០ appeared first on Kampuchea Thmey Daily .

The full article is being collected. Available text is shown for now.

Source: Kampuchea Thmey Daily ↗
Share this story

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.