លោក McConkey ប៉ះក្រុមខ្លាំងបើលេងបែបចតឡានក្រុងដើម្បីឲ្យកុំរបូតគ្រាប់ច្រើនមិនមែនជាជម្រើសរបស់លោកទេ បើចង់អភិវឌ្ឍន៍ត្រូវហ៊ានលេង
គ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក McConkey ថាបើប៉ះក្រុមខ្លាំងលេងបែបចតឡានក្រុងដើម្បីកុំឲ្យមានលទ្ធផលអាក្រក់ពេកនេះមិនមែនជាជម្រើសរបស់លោកនោះឡើយ និងត្រូវហ៊ានលេងជាទម្រង់ច្បាស់លាស់ណាមួយរបស់ខ្លួនបើចង់រីកចម្រើនតទៅមុខ។
លោក McConkey
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនប៉ះ Shanghai Shenhua នៅ AFC TWO លោក McConkey បានបញ្ជាក់ថា ក្រុមមួយប្រសិនបើចង់មានការអភិវឌ្ឍន៍ និងចង់រីកចម្រើនតទៅមុខមួយកម្រិតទៀតគឺត្រូវតែហ៊ានលេងតាមទម្រង់បែបខ្លួនឯងណាមួយច្បាស់លាស់។ ដូច្នេះនៅពេលប៉ះក្រុមខ្លាំងលេងបែបចតឡានក្រុមដើម្បីកុំឲ្យមានលទ្ធផលមិនល្អ ឬចាញ់គ្រាប់បាល់តិចនោះមិនមែនជាជម្រើសរបស់លោកនោះឡើយ។
គ្រូបង្វឹកខាង Shanghai Shenhua
យ៉ាងណានៅពេលទទួលបានកំហុស ឬចំណុចខ្វះខាតបែបណាគឺត្រូវទទួលយកទាំងអស់គ្នា និងសិក្សាស្វែងយល់ដើម្បីកែប្រែ និងបន្តទៀតមុខជាមួយគ្នាទៀតដើម្បីឈានទៅរកការរីកចម្រើនរបស់ក្រុមមួយកម្រិតទៀត។
ងាកមកការត្រៀមខ្លួន និងការកែប្រែកំហុសរបស់ស្វាយរៀងប្រកួតមុនៗនោះគឺលោកបានធ្វើរួចរាល់ហើយដែរ ពោលម្នាក់ៗប្រុងប្រៀប និងងរង់ចាំតែការប្រកួតមកដល់ប៉ុណ្ណោះ។ ចំណុចប្រជែងយកបាល់មួយទល់មួយ និងការបិទមនុស្ស និងរបៀបទប់ស្តាតមួយចំនួនទៀតនោះគឺកីឡាករស្វាយរៀងបានត្រៀមរួចហើយ។
កម្មវិធីប្រកួត
បញ្ជាក់ដែរថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះជាមួយក្រុមខ្លាំងមកពីចិន Sheanghai Shenhua FC នៅប្រកួតទី២ នៃវគ្គសន្សំពិន្ទុពូល G ពានរង្វាន់ AFC Champion League Two នៅយប់ម៉ោង ៧.១៥នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ដែលជាទីតាំង Home របស់ស្វាយរៀងក្នុងព្រឹត្តិការណ៍ AFC Champion League Two។ ព្រះខ័នរាជស្វាយរៀងមិនទាន់មានពិន្ទុក្នុងពូលនៅឡើយទេបន្ទាប់ពីប្រកួតបើកឆាកទី១ ចាញ់ក្រុមជប៉ុន Machida ដោយលទ្ធផល ២-០ នាពេលកន្លងទៅនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
The post លោក McConkey ប៉ះក្រុមខ្លាំងបើលេងបែបចតឡានក្រុងដើម្បីឲ្យកុំរបូតគ្រាប់ច្រើនមិនមែនជាជម្រើសរបស់លោកទេ បើចង់អភិវឌ្ឍន៍ត្រូវហ៊ានលេង appeared first on Kampuchea Thmey Daily .
The full article is being collected. Available text is shown for now.